អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ “ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា” នា​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នៅ​សណ្ឋាគារ ខេមរ៉ា ក្រុង​បាត់ដំបង ក្រោម​អធិបតី​ភាព ឯកឧត្តម ឆាយ គឹម អគ្គ​សវនករ​រង​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង ព្រម​ទាំង​សិក្ខាកាម​ចូល​រួម​មក​ពីសាលា​ខេត្ត និង​មន្ទីរ​ជំនាញ អង្គភាព​ជុំវិញ​ខេត្ត​សរុប​ចំនួន៨៩រូប។