អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ “ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា” នា​ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤ នៅ​សណ្ឋាគារ ឯករាជ្យ ក្រុង​ព្រះសីហនុ ក្រោម​អធិបតី​ភាព ឯកឧត្តម សួន សិទ្ធី អគ្គ​សវនករ​រង​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​ឯកឧត្តម ស្បោង សារ៉ាត់ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ ព្រម​ទាំង​សិក្ខាកាម​ចូល​រួម​មក​ពី​សាលា​ខេត្ត និង​មន្ទីរ​ជំនាញ អង្គភាព​ជុំវិញ​ខេត្ត​សរុប​ចំនួន​៨៥រូប។