អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​ពិធី​សូត្រ​មន្ត​លើក​រាសី​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ។

ជា​ការ​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​សូត្រ​មន្ត​លើក​រាសី និង​ទស្សនា​របាំ​ជូន​ពរ-របាំ​ត្រុដិ​​នេះ​រួម​មាន លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា ជា​ថ្នាក់​ដឹកនាំ មន្ត្រី​រាជការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​តំណាង​នៃ​ដៃគូ​អភិវឌ្ឍន៍​ប្រចាំ​អាជ្ញាធរ​សវនកម្ម​ជាតិ ក្នុង​គោលបំណង​ដើម្បី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិ។