សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Scattered thunderstorms

28°C

លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនប័ត្រ​អ្នក​សម្រប​សម្រួល​ស្តង់ដារ​សវនកម្ម​អន្តរ​ជាតិ (Certificate ISSAI facilitators) ជូន​មន្ត្រី​សវនកម្ម​ជាតិ​ចំនួន ៣រូប នា​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នៅ​ខុទ្ទកាល័យ​អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ដោយ​មាន​ការ​ចូល​រួម​ពី អគ្គលេខាធិការ អគ្គលេខាធិការ​រង និង​ប្រធាន​នាយកដ្ឋាន។

មន្ត្រី​ដែល​បាន​ទទួល​វិញ្ញាបនប័ត្រ​នេះ​រួម​មាន លោក ហ៊ូវ តារា (អ្នក​សម្រប​សម្រួល​ការ​អនុវត្តន៍​ស្តង់ដារ ISSAIs សម្រាប់​សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ) កញ្ញា គង់ លក្ខិណា និង​លោកស្រី ហេង បូធីតា (អ្នក​សម្រប​សម្រួល​ការ​អនុវត្តន៍​ស្តង់ដារ ISSAIs សម្រាប់​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ)។

លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​មាន​ប្រសាសន៍​ថា ការ​បណ្តុះ​បណ្តាល​នេះ​បាន​ផ្តល់​នូវ​ចំណេះដឹង និង​ជំនាញ​សវនកម្ម​ដល់​សិក្ខាកាម។ ដូច្នេះ ការងារ​នេះ​ជា​សសរ​ស្តម្ភ​នៃ​ស្តង់ដារ ISSAIs ក្នុង​ការ​អនុវត្តន៍​សវនកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល។

លោកជំទាវ ក៏​បាន​រំពឹង​ទុក​ដែរ​ថា មន្ត្រី​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​នឹង​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​កាន់​តែ​ច្រើន​ឡើង​នា​ពេល​អនាគត។ មុន​នឹង​ទទួល​បាន​វិញ្ញាបនប័ត្រ​នេះ សិក្ខាកាម​បាន​បញ្ចប់​ការ​បណ្តុះ​បណ្តាល​ដោយ​ជោគជ័យ នៃ​កម្មវិធី 3i របស់​ស្តង់ដារ ISSAIs ក្នុង​នោះ​មាន​ការ​បណ្តុះ​បណ្តាល​ចំនួន ២ វគ្គ និង​សិក្ខា​សាលា ១ វគ្គ ដូច​ខាង​ក្រោម ៖

វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច (e-learning) លើក​ទី ១ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ២០១២ មាន​រយៈពេល ៧ សប្តាហ៍។ វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច មាន​វិធីសាស្ត្រ​ជា​ច្រើន​ដូចជា ការ​ជជែក​ដោយ​ផ្ទាល់ (Live Chat) ការ​ពន្យល់​ជា​សម្លេង​ដោយ​មាន​បង្ហាញ​មេរៀន (Webinar) កំណត់​ត្រា​ចែក​រំលែក​ព័ត៌មាន (Blog) បណ្ណាល័យ​អេឡិច​ត្រូនិច (e-library) សន្និសីទ​តាម​បណ្តាញ​អ៊ីនធឺណេត (Virtual Conference) ការ​ប្រជុំ​ពិភាក្សា​អនឡាញ និង​អ៊ិនត្រាណេត​ផ្ទៃក្នុង​ជាដើម។ ក្នុង​នោះ សិក្ខាកាម​ក៍​បាន​ចូល​រួម​ក្នុង​ការ​ដាក់​សំណួរ​ពិភាក្សា ករណី​សិក្សា និង​ការ​ធ្វើ​តេស្ត។

វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច (e-learning) លើក​ទី ២ បាន​ធ្វើ​ឡើង​នៅក្នុង​ឆ្នាំ២០១៣ មាន​រយៈពេល ៧ សប្តាហ៍។

សិក្ខា​សាលា​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​មាន​រយៈពេល ៦ ថ្ងៃ ចាប់​ពី​ថ្ងៃទី០៧ ដល់​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣។ សិក្ខាកាម​ដែល​បាន​ចូល​រួម មាន​ចំនួន​សរុប ៣៦ រូប មក​ពី​ស្ថាប័ន​សវនកម្ម​កំពូល (SAI) ចំនួន ២០ នៅ​ក្នុង​តំបន់​អាស៊ី និង​អាស៊ី​ប៉ាស៊ីហ្វិក។ គោលបំណង​នៃ​សិក្ខា​សាលា​នេះ គឺ​ដើម្បី​បណ្តុះ​បណ្តាល​សិក្ខាកាម​អោយ​ក្លាយ​ជា​អ្នក​សម្រប​សម្រួល​របស់ SAI ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​អនុវត្តន៍​ស្តង់ដារ ISSAIs។

កញ្ញា គង់ លក្ខិណា តំណាង​សិក្ខាកាម បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្តន៍​តួនាទី​ជា​អ្នក​សម្រប​សម្រួល​ការ​អនុវត្តន៍​ស្តង់ដារ ISSAIs។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​សម្រប​សម្រួល​គឺ​ជា​អ្នក​ទ្រទ្រង់​ការ​អនុវត្តន៍​ស្តង់ដារ ISSAIs ដែល​មាន​តួនាទី​បង្កើន​ការ​យល់​ដឹង​អំពី​ស្តង់ដារ ISSAI ផ្តល់​យោបល់​ដល់​ថ្នាក់​ដឹកនាំ និង​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ស្តង់ដារ ISSAIs ដល់​អ្នក​ដែល​ពាក់ព័ន្ធ តាម​រយៈ​ការ​ចែក​រំលែក​ព័ត៌មាន​ស្តីពី​ស្តង់ដារ​នៅ​លើ​គេហទំព័រ​របស់​ស្ថាប័ន ទិន្នានុលេខន៍ ការ​ពិភាក្សា ឬ​ប័ណ្ណ​ប្រកាស ជាដើម។ អ្នក​សម្រប​សម្រួល​ក៏​មាន​តួនាទី​ចូល​រួម​បង្កើត​យុទ្ធសាស្ត្រ​សម្រាប់ គម្រោង​អនុវត្ត​ស្តង់ដារ ISSAIs ផង​ដែរ។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ស., មិថុនា 25th 2016