នៅ​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០១០ នា​ស្នាក់ការ​អាជ្ញាធរ​សវនកម្ម​ជាតិ មាន​រៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រី​រាជការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ។

ឯកឧត្តម អ៊ុត ឈន អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​នេះ។

ចុង​បញ្ចប់​នៃ​កម្មវិធី ឯកឧត្តម អគ្គសវនករ ក៏​បាន​ឡើង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​អ្នក​ឆ្នើម និង​មាន​ស្នាដៃ​ច្រើន​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។