សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Scattered thunderstorms

25°C

កាល​ពី​រសៀល​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១១ កន្លងទៅនេះ មន្ត្រី​ជាន់ខ្ពស់​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​ទើប​តែ​តែងតាំង​ថ្មី​បាន​ចូល​មក​កាន់​តំណែង​ជា​ផ្លូវការ​នៅក្នុង​ពិធី​ ផ្ទេរ​តំណែង​អគ្គសវនករ អគ្គសវនកររង​នៅ​ឯ​អាជ្ញាធរ​សវនកម្ម​ជាតិ។

ពិធី​ផ្ទេរ​តំណែង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នេះ​ប្រព្រឹត្ត​ឡើង​ក្រោម​ អធិបតីភាព​ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី

ការ​ផ្ទេរតំណែង​នេះ គឺ​ដើម្បី​បន្ត​ការងារ​ពីឯកឧត្តម អ៊ុត ឈន អគ្គសវនករ​ចាស់​បាន​បញ្ចប់​អាណត្តិ ជំនួស​ដោយ​លោកជំទាវ សោម គីមសួគ៌ ជា​អគ្គសវនករ​ថ្មី​ក្រោម​ការ​បោះឆ្នោត​សំដែង​ការ​ទុកចិត្ត​នៅ​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១។ នៅក្នុង​ការ​បោះឆ្នោត​នោះ​ដែរ​ឯកឧត្តម ឆាយ គីម ត្រូវ​បាន​បន្ត​តំណែង​ជា​អគ្គសវនកររង​សំរាប់​អាណត្តិ​ថ្មី និង​ឯកឧត្តម សួន សិទ្ធី ជា​អគ្គសវនកររង​ថ្មី ជំនួស​អោយឯកឧត្តម សេង រ៉ុន

ឆ្លៀត​ក្នុង​ឱកាស​នៃ​ការ​ផ្ទេរ​តំណែង​នោះ លោកជំទាវ ម៉ែន សំអន បាន​មាន​ប្រសាសន៍​ថា "ការ​ផ្ទេរ​តំណែង​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជ​ រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ តែ​នេះ​ជា​ការ​គោរព​ច្បាប់​ដើម្បី​ធ្វើ​អោយ​កម្ពុជា​ក្លាយ​ជា​នីតិរដ្ឋ"។ លោកជំទាវ​បាន​បន្ត​ថា អាជ្ញាធរ​សវនកម្ម​ជាតិ គឺ​ជា​អង្គភាព​ឯករាជ្យ​ក្នុង​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​ពិត​ជា​មាន​ សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជំរុញ​កំណែ​ទំរង់​រដ្ឋបាល ពិសេស​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ និង​រួម​ចំណែក​ជួយ​ជំរុញ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​អោយ​បាន​កាន់​ តែ​សុក្រឹត្យ។ អាជ្ញាធរ​សវនកម្ម​ជាតិ គឺ​ជា​ស្ថាប័ន​សវនកម្ម​កំពូល​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​បង្កើត​ឡើង ​នៅ​ឆ្នាំ២០០១ ក្រោម​ច្បាប់​សវនកម្ម​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​ប្រកាស​អោយ​ប្រើ​ដោយ​ ព្រះ​រាជក្រម​លេខ ជស/រកម/០៣០០/១០ ចុះ​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០។

ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​សវនកម្ម​ ជាតិ បច្ចុប្បន្ន​ស្ថាប័ន​សវនកម្ម​កំពូល​នេះ​បាន​ចូល​ជា​សមាជិក​របស់​អង្គការ​ ស្ថាប័ន​សវនកម្ម​កំពូល​នៃ​អង្គការ​អន្តរជាតិ (INTOSAI) និង​របស់​ស្ថាប័ន​សវនកម្ម​កំពូល​នៃ​អង្គការ​អាស៊ី (ASSOSAI)។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ព្រ., សីហា 31st 2017