នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​អញ្ជើញ​ជា​គណៈ​អធិបតី​ក្នុង​កម្មវិធី​ជួប​សំណេះ​សំណាល​ជាមួយ​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ចូល​បម្រើ​ការងារ​នៅ​អាជ្ញាធរ​សវនកម្ម​ជាតិ។