នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែ​មេសា ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​ផ្ទាល់​ដី​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ប្រារព្វ​ពិធី​សូត្រ​មន្ត​លើក​រាសី បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ លោក​ជំទាវ សោម គីមសួគ៌ អគ្គ​សវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​បាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​អាជ្ញាធរ​សវនកម្ម​ជាតិ ទី​ប្រឹក្សា ថ្នាក់​ដឹកនាំ​អគ្គ​លេខា​ធិការ​ដ្ឋាន ថ្នាក់​ដឹកនាំ​នាយកដ្ឋាន ថ្នាក់​ដឹកនាំ​ការិយាល័យ មន្ត្រី​រាជការ និង​មន្ត្រី​ជាប់​កិច្ច​សន្យា។