សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cannot get Phnom Penh location id in module mod_sp_weather. Please also make sure that you have inserted city name.

  

នាថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ បណ្ឌិត សោមគីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញជាគណៈអធិបតីក្នុង ពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើក ទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រនិងគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស»  នាទីស្តីការអាជ្ញាធរសវនកម្មជាតិ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​អញ្ជើញ​ជា​គណៈ​អធិបតី​ក្នុង​កម្មវិធី​ជួប​សំណេះ​សំណាល​ជាមួយ​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ចូល​បម្រើ​ការងារ​នៅ​អាជ្ញាធរ​សវនកម្ម​ជាតិ។

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែ​មេសា ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​ផ្ទាល់​ដី​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ប្រារព្វ​ពិធី​សូត្រ​មន្ត​លើក​រាសី បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ លោក​ជំទាវ សោម គីមសួគ៌ អគ្គ​សវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​បាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​អាជ្ញាធរ​សវនកម្ម​ជាតិ ទី​ប្រឹក្សា ថ្នាក់​ដឹកនាំ​អគ្គ​លេខា​ធិការ​ដ្ឋាន ថ្នាក់​ដឹកនាំ​នាយកដ្ឋាន ថ្នាក់​ដឹកនាំ​ការិយាល័យ មន្ត្រី​រាជការ និង​មន្ត្រី​ជាប់​កិច្ច​សន្យា។

នា​ព្រឹក​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​អាជ្ញាធរ​សវនកម្ម​ជាតិ មាន​ប្រារព្វ​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​១០៥ ទិវា​អន្តរ​ជាតិ​នារី​៨ មីនា ឆ្នាំ​២០១៦ ប្រធាន​បទ "វិនិយោគ​លើ​សមភាព​យេនឌ័រ​ដើម្បី​កិច្ច​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព" ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ សោម គីមសួគ៌ អគ្គ​សវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ ថ្នាក់​អគ្គ​លេខា​ធិការ​ដ្ឋាន ទីប្រឹក្សា ថ្នាក់​នាយកដ្ឋាន រួម​ទាំង​លោកស្រី និង​កញ្ញា​ជា​មន្ត្រី នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ចំនួន ១០០​នាក់។

អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​ពិធី​សូត្រ​មន្ត​លើក​រាសី​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ។

អាន​បន្ត...

ទំព័រ​ទី 1 ​ទាំងអស់ 3 ទំព័រ

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ពុ., សីហា 21st 2019