សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cloudy

27°C

នៅ​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ គណៈ​ប្រតិភូ​ជាន់ខ្ពស់​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ ដឹកនាំ​ដោយ ​លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ អម​ដំណើរ​ដោយ​ឯកឧត្តម អគ្គលេខាធិការ និង​មន្ត្រី​ជំនួយការ​ចំនួន​០២​រូប ព្រមទាំង​មន្ត្រី​ដៃគូ​អភិវឌ្ឍន៍ GIZ ចំនួន ០២​រូប បាន​អញ្ជើញ​ចូលរួម​ក្នុង​មហា​សន្និបាត អង្គការ​នៃ​ស្ថាប័ន​សវនកម្ម​កំពូល​អាស៊ី (ASOSAI) លើកទី​១២ នៅ​ទីក្រុង​ចៃពួរ រដ្ឋ​រ៉ាចាស្ថាន ប្រទេស​ឥណ្ឌា។

តាម​លិខិត​អញ្ជើញ​របស់​ការិយាល័យ​អគ្គ​ត្រួតពិនិត្យ និង​អគ្គ​សវនករ នៃ​ប្រទេស​ឥណ្ឌា ការ​ចូលរួម​នេះ​ប្រព្រឹត្តិ​ទៅ​ក្នុង​រយៈពេល ៤ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ ដល់​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១២ ដោយ​ផ្តោត​លើ​សកម្មភាព​សំខាន់​ចំនួន​ពីរ​គឺ៖ ចូលរួម​ប្រជុំ​ក្នុង​មហា​សន្និបាត ASOSAI លើកទី​១២ ដែល​មាន​គណៈ​ប្រតិភូ​ចូលរួម​សរុប​ចំនួន​១៩៧​នាក់ ក្នុង​នោះ​១៩​នាក់ ជា​អ្នក​សង្កេត​ការណ៍ និង​១៨១​នាក់ ជា​គណៈ​ប្រតិភូ​តំណាង​ស្ថាប័ន​សវនកម្ម​កំពូល​មកពី​៤២​ប្រទេស ក្នុង​គោលបំណង​លើក​កំពស់​សមត្ថភាព​ស្ថាប័ន​សវនកម្ម​កំពូល នៃ​ប្រទេស​ជា​សមាជិក​អង្គការ នៃ​ស្ថាប័ន​សវនកម្ម​កំពូល​អាស៊ី និង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​រវាង​បណ្តា​សមាជិក​ទាំងអស់ និង​ចូលរួម​ប្រជុំ ASEANSAI ដើម្បី​អនុម័ត​ផែនការ​ការងារ​ឆ្នាំ២០១២-២០១៣។

ការ​ចូលរួម​ប្រជុំ​មហា​សន្និបាត ASOSAI លើកទី​១២ ទទួល​បាន​ជោគជ័យ និង​លទ្ធផល​ល្អ​ប្រសើរ ដោយ​បាន​ទទួល​នូវ​ព័ត៌មាន​ស្តី​អំពី​សកម្មភាព​ដែល ASOSAI បាន​អនុវត្ត​កន្លងមក និង​ទិសដៅ​បន្ត ព្រមទាំង​បាន​ទទួល​នូវ​ចំណេះដឹង​អំពី​អត្ថ​ប្រយោជន៍​ និង​បទ​ពិសោធន៍​នៃ​ការ​យក​ស្តង់ដារ ISSAIs មក​ប្រើប្រាស់​ដើម្បី​ជួយ​បង្កើន​គុណភាព​ការងារ​សវនកម្ម ជា​ពិសេស​បាន​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​របស់​អង្គការ នៃ​ស្ថាប័ន​សវនកម្ម​កំពូល​អាស៊ី​ផងដែរ។ ទន្ទឹម​នឹង​នេះ​ផងដែរ អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដើម្បី​រៀបចំ​ សិក្ខា​សាលា​ស្តី​អំពី​ការ​រៀបចំ​ផែនការ​ប្រតិបត្តិ​នៅ​ចុងឆ្នាំ​២០១២​នេះ នឹង​ត្រូវ​ពង្រឹង​សមត្ថភាព​អនុវត្ត​ការងារ​សវនកម្ម​ឲ្យ​ស្រប​តាម​ស្តង់ដារ​ អន្តរជាតិ ទាក់ទង​នឹង​រាល់​ប្រភេទ​សវនកម្ម​ទាំងអស់។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​អាណត្តិ​ទី​៣ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​លោកជំទាវ អគ្គសវនករ​បាន​ចូលរួម​ប្រជុំ​នៅក្នុង​អង្គការ ASOSAI មាន​សមាជិក​សរុប​ចំនួន ៤៥​ប្រទេស និង​អង្គការ ASEANSAI មាន​សមាជិក​សរុប​ចំនួន ១០​ប្រទេស ហើយ​នេះ​គឺ​ជា​ការ​ចូលរួម​លើកទី​៣ របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​ក្នុង​អង្គប្រជុំ​មហា​សន្និបាត ASOSAI បន្ទាប់​ពី​ការ​ចូល​ជា​សមាជិក​ក្នុង​អង្គការ​នេះ។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ព្រ., សីហា 31st 2017