គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អាជ្ញាធរ​សវនកម្ម​ជាតិ ដឹកនាំ​ដោយ​លោក​ជំទាវ សោម គីមសួគ៌ អគ្គ​សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ អម​ដំណើរ​ដោយ​សហ​ការី​ចំនួន​០៤​រូប បាន​អញ្ជើញ​ទៅ​ចូល​រួម​មហា​សន្និបាត ASOSAI លើក​ទី​១៣ សន្និសិទ​អ្នក​ជំនាញ ASOSAI លើក​ទី​៦ និង​កិច្ច​ប្រជុំ​របស់ ASEANSAI នៅ​ទីក្រុង​កូឡា​ឡាំពួរ ប្រទេស​ម៉ាឡេស៊ី ចាប់​ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥។