សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cloudy

26°C

ag som kimsuor

ag som kimsuor

ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​បាន​រស់រាន​មាន​ជីវិត​ទ្បើងវិញ នា​ថ្ងៃទី៧ មករា ១៩៧៩ ដោយ​បាន​ផ្តួល​រំលំ​នូវ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ពី​សំណាក់​កង​កម្លាំង​ ប្រដាប់​អាវុធ សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា។

ដំណើរការ​រស់រាន​មាន​ជីវិត​ទ្បើងវិញ​នេះ បាន​ឆ្លងកាត់​ការ​លំបាក​នានា​ជាច្រើន​ឥត​គណនា ទើប​ស្វែង​រកឃើញ​នូវ​ការ​បង្រួប​បង្រួម​ជាតិ។ តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ដាក់​ចេញ​ដោយ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ទូទាំង​ប្រទេស ឯកភាព​ទឹកដី សន្តិសុខ សុវត្តិភាព​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​ជាទី​ស្រទ្បាញ់។

ជាង​បី​ទស្សវត្សរ៍​កន្លងមក​នេះ រដ្ឋាភិបាល​កម្ពុជា និង​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​រួច​ផុត​ពី​គ្រោះ ​អត់ឃ្លាន រាំង​ស្កាត់​ការ​វិល​ត្រទ្បប់​មក​វិញ​នូវ​របប​កម្ពុជា ប្រជា​ធិបតេយ្យ​ខ្មែរ​ក្រហម ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​លើ​គ្រប់​វិស័យ។ គុណ​បំណាច់​ដ៏​ធំធេង​ឧត្តុង្គ​ឧត្តម​របស់ សម្តេច​តេជោ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ កម្ពុជា​ទូទៅ​ថ្លែង​អំណរ និង​អរគុណ​ជា​អនេក​កប្បការ។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា

ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ស្វាគមន៍​លោក លោកស្រី​ទាំងអស់​ដែល​បាន​ស្វែង​រក ឯកសារ ចង់​ដឹង​ព័ត៌មាន និង​សកម្មភាព​ផ្សេងៗ តាម​រយៈ​គេហ​ទំព័រ​ផ្លូវការ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ខ្ញុំ​សូម​កោត​សរសើរ​នូវ​ចំណាប់​អារម្មណ៍​ដ៏​ពិសេស​នេះ ដោយ​សារ​អាជ្ញាធរ​សវនកម្ម​ជាតិ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ជា​ស្ថាប័ន​សវនកម្ម​កំពូល​ឯករាជ្យ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រះ​រាជា​ណាចក្រ ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែមីនា ឆ្នាំ២០០០ ដោយ​ឆន្ទៈ និង​ការ​ប្តេជ្ញា​ដ៏​មោះមុត​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា រដ្ឋ​សភា និង​ព្រឹទ្ធ​សភា។

អាជ្ញាធរ​សវនកម្ម​ជាតិ មាន​ភារកិច្ច​អនុវត្ត​មុខងារ​សវនកម្ម​ផ្ទៃ​ក្រៅ​របស់​រាជ​រដ្ឋា​ភិបាល ព្រម​ទាំង​ត្រូវ​បាន​ប្រគល់​អំណាច​ជូន ក្នុង​ការ​បំពេញ​សវនកម្ម​លើ​កិច្ច​បញ្ជីកា​គណនេយ្យ គណនី ប្រព័ន្ធ​គ្រប់គ្រង ការ​ត្រួត​ពិនិត្យ​កិច្ច​ប្រតិបត្តិការ និង​កម្មវិធី​របស់​បណ្តា​ស្ថាប័ន​គ្រប់គ្រង។ អាជ្ញាធរ​សវនកម្ម​ជាតិ ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​នូវ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ស្ថិរភាព ព្រម​ទាំង​ការ​ប្រើប្រាស់​ថវិកា​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព ភាព​ស័ក្តសិទ្ធ និង​ភាព​សន្សំ​សំចៃ តាម​រយៈ​ការ​ធ្វើ​សវនកម្ម​ប្រកប​ដោយ​ស្តង់ដារ​ដែល​មាន​គុណភាព មិន​លំអៀង និង​សង្គតិភាព។

ជាង​មួយ​ទស្សវត្សរ៍​កន្លង​មក​នេះ អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ខិតខំ​បំពេញ​ភារកិច្ច ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ ពុះពារ​ឧបសគ្គ​នានា អត់ធ្មត់​ព្យាយាម​តាំង​ពី​ចាប់ផ្តើម ប្រតិបត្តិ​ការ​ដំបូង​នា​ឆ្នាំ២០០១ រហូត​ដល់​សព្វ​ថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​រីក​ចំរើន​ទាំង​បរិមាណ និង​គុណភាព។ សមិទ្ធផល​សំខាន់ៗ​គួរ​ឲ្យ​កត់​សម្គាល់​រួម​មាន ការ​អភិវឌ្ឍន៍​ស្ថាប័ន និង​ការ​កសាង​សមត្ថភាព កសាង​ក្របខ័ណ្ឌ​គតិ​យុត្ត ធ្វើ​សវនកម្ម នៅ​តាម​ក្រសួង ស្ថាប័ន គ្រឹះស្ថាន​សាធារណៈ សហគ្រាស​សាធារណៈ រាជធានី ខេត្ត ឃុំ សង្កាត់ គម្រោង​នានា ។ល។ សកម្មភាព​ទាំង​នេះ​បាន​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​មាន ​អភិបាល​កិច្ច​ល្អ កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។

ជាមួយ​នឹង​សមិទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​នេះ ពិត​ជា​បាន​មក​ដោយ​ការ​ដឹកនាំ​ប្រកប ដោយ​គតិ​បណ្ឌិត និង​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី សម្តេច​តេជោ ប្រមុខ​រាជ​រដ្ឋា ​ភិបាល​កម្ពុជា។ ព្រម​ជាមួយ​នេះ​ក៏​មាន​ការ​គាំទ្រ​ពី​ស្ថាប័ន​នីតិ​បញ្ញត្តិ ដៃគូ​អភិវឌ្ឍន៍ ការ​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ពី​អង្គភាព​រង​សវនកម្ម​នានា។ ជាង​នេះ​ទៀត ការ​ចូលរួម​ចំណែក​ពី ថ្នាក់​ដឹកនាំ ការ​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​របស់​មន្ត្រី​រាជការ​នៅ​អាជ្ញាធរ​ សវនកម្ម​ជាតិ ពិត​ជា​រួម​ចំណែក​ដ៏​ធំធេង​ដល់​សមិទ្ធផល​ទាំង​នេះ។

ក្នុង​ឱកាស​ដ៏​ប្រសើរ​ថ្លៃថ្លា​នេះ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ រាជ​រដ្ឋា​ភិបាល​កម្ពុជា រដ្ឋ​សភា ព្រឹទ្ធ​សភា ដៃគូ​អភិវឌ្ឍន៍ បណ្តា​ស្ថាប័ន​ជាន់ខ្ពស់ អង្គភាព​រង​សវនកម្ម និង​សាធារណ​ជន ដែល​បាន​គាំទ្រ​យ៉ាង​មុតមាំ​ដល់​បេសកកម្ម និង​រាល់​សកម្មភាព​ការងារ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​កន្លង​មក នឹង​សង្ឃឹម​លើ​ការ​គាំទ្រ​ដ៏​ស្មោះ ជា​បន្ត​ទៅ​ទៀត ដើម្បី​សម្រេច​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ។

ខ្ញុំ​សង្ឃឹម​ថា ព័ត៌មាន​ដែល​បាន​ផ្តល់​តាម​រយៈ​គេហទំព័រ​នេះ នឹង​មាន​សារៈ​ប្រយោជន៍​ចំពោះ​សាធារណ​ជន​ទូទៅ ដែល​ចាប់​អារម្មណ៍​នឹង​ការងារ​សវនកម្ម​។

សោម គីមសួគ៌
អគ្គសវនករ

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ព្រ., មិថុនា 21st 2018