សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cloudy

27°C

លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​ជា​ប្រធាន​ស្ថាប័ន​សវនកម្ម​កំពូល​អាស៊ាន (ASEANSAI) បាន​ដឹក​នាំ​គណៈ​ប្រតិភូ​អាជ្ញាធរ​សវនកម្ម​ជាតិ អម​ដំណើរ​ដោយ​ឯកឧត្តម សំរិត សាត នាយ​ខុទ្ទ​កាល័យ​អគ្គសវនករ និង​កញ្ញា គង់ លក្ខិណា ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​អន្តរ​ជាតិ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ស្តីពី Governing Board Meeting។

គណៈ​ប្រតិភូ បាន​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ នា​ព្រឹក ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​ទៅ​ចូល​រួម​ប្រជុំ​ស្តីពី Governining Board Meeting របស់ ASOSAI លើក​ទី​៥០ នា​ទី​ក្រុង Chiang Mai ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

គួរ​បញ្ជាក់​ផង​ដែរ​ថា Governing Board មាន​សមាជិក ១១​រូប៖

  • Head of the SAI where the last regular Assembly was held (Chairman of ASOSAI)
  • Head of the SAI where the next regular Assembly will be held
  • Secretary General of ASOSAI
  • Head of the SAI appointed by the Governing Board as the Capacity Development Administrator of ASOSAI
  • The immediate past Chairman and the immediate past Secretary General
  • Five other Heads of the SAI elected by the Assembly

កាល​ពី​មហា​សន្និបាត​លើក​ទី​១៤ របស់ ASOSAI ក្នុង​ឆ្នាំ​២០១៥ សមាជិក Governing Board ដែល​មាន​អាណត្តិ ៣​ឆ្នាំ ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​ស្ថាប័ន​សវនកម្ម​កំពូល មាន​ដូច​ខាង​ក្រោម ៖

  • ម៉ាឡេស៊ី ជា​ប្រធាន
  • កូរ៉េ ជា​អគ្គ​លេខា​ធិការ
  • ជប៉ុន ជា​អ្នក​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព
  • ឥណ្ឌា ជា​សមាជិក
  • ឥណ្ឌូណេស៊ី ជា​សមាជិក
  • នេប៉ាល់ ជា​សមាជិក
  • ប៉ាគីស្ថាន ជា​សមាជិក
  • អារ៉ាប៊ីសាអូឌីត ជា​សមាជិក
  • ថៃ ជា​សមាជិក
  • ទួកគី ជា​សមាជិក និង
  • វៀតណាម ជា​សមាជិក

Governing Board ត្រូវ​បើក​កិច្ច​ប្រជុំ​យ៉ាង​តិច​មួយ​ដង​ក្នុង​មួយ​ឆ្នាំ។ កិច្ច​ប្រជុំ Governing Board Meeting លើក​ទី​៤៩ បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ទី​ក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី និង​កិច្ច​ប្រជុំ Governing Board Meeting លើក​ទី​៥១ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៣ និង​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី។

គណៈ​ប្រតិភូ​អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​បញ្ចប់​បេសកកម្ម​ដោយ​ជោគជ័យ​ទៅ​តាម​ពេលវេលា និង​កម្មវិធី​ដែល​បាន​គ្រោង​ទុក និង​បាន​វិល​ត្រឡប់​មក​ដល់​មាតុភូមិ​ប្រកប​ដោយ​សុវត្ថិភាព នា​យប់ ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ តាម​ច្រក​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ។

ឯកឧត្តម សំរិត សាត នៅ​បន្ត​ប្រជុំ International Symposium “National Integrity System” លើក​ទី​១០០ នា​ទី​ក្រុង Chiang Mai ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី​១៨ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ បន្ទាប់​ពី​កិច្ច​ប្រជុំ​បាន​បញ្ចប់ ឯកឧត្តម​បាន​វិល​ត្រឡប់​មក​ដល់​មាតុភូមិ​ប្រកប​ដោយ​សុវត្ថិភាព នា​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៦ តាម​ច្រក​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ព្រ., សីហា 31st 2017