សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cloudy

27°C

កិច្ច​ប្រជុំ​រៀបចំ​ឯកសារ​សម្រាប់​រៀបចំ​សិក្ខា​សាលា​អំពី​សវនកម្ម​ផ្អែក​លើ​ហានិភ័យ និង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ផ្ទៃក្នុង​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតីភាពលោកជំទាវ សោម គីមសួគ៌ អគ្គសវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ។​

កិច្ច​ប្រជុំ​នេះ​មាន​រយៈពេល ១២​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៥ ដោយ​បាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់អស់​លោក លោក​ស្រី​ដែល​ជា​អ្នក​សម្រប​សម្រួល​នៃ​ការ​អនុវត្ត​ស្តង់ដាររបស់​ស្ថាប័ន​សវនកម្ម​កំពូល​នៃ​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ។

មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​នេះ លោកជំទាវ សោម គីមសួគ៌ បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ ដោយ​ឃើញ​ផែន​ការ​របស់​គណៈ​កម្មការ​ចែក​រំលែក​ចំណេះដឹង និង​គណៈ​កម្មការ​បណ្តុះ​បណ្តាល​សម្រាប់​ឆ្នាំ​២០១៥ មាន​វឌ្ឍន​ភាព និង​មាន​ទំនាក់​ទំនង​គ្នា ព្រម​ទាំង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គណៈ​កម្មការ​បណ្តុះ​បណ្តាល និង​ស្ថាប័ន​សវនកម្ម​កំពូល​​ជា​សមាជិក​របស់ ASEANSAI ដែល​​បាន​បញ្ជូន​អ្នក​សម្រប​សម្រួល​របស់​ខ្លួន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ ក៏​ដូចជា​សិក្ខា​សាលា​នា​ពេល​ខាង​មុខ។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ព្រ., សីហា 31st 2017