នារសៀលថ្ងៃអង្គា ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ មានការពិភាក្សាទ្វេភាគីរវាងអាជ្ញាធរស​វនកម្មជាតិ និងការិយាល័យសវនកម្មជាតិឥណ្ឌូនេស៊ី មានការរៀបចំកិច្ចពិភាក្សា និងចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីការតាមដានអនុវត្តអនុសាសន៍សវនកម្ម។

          ក្នុងបេសកកម្មនេះ មានប្រតិភូ ៣ រូបរបស់ការិយាល័យសវនកម្មជាតិឥណ្ឌូនេស៊ី រួមមាន (១) លោក Slamet kurniawan អគ្គនាយកផែនការ ស្រាវជ្រាវ និងអភិឌ្ឍន៍ (២) លោក Sulung Setyo Amboro អនុប្រធាននាយកដ្ឋានវាយតម្លៃនិងការរៀបចំរបាយការណ៍សម្រាប់សវនកម្មលើកិច្ចប្រតិបត្តិការ និង (៣) លោកស្រី Rika Susanthi ប្រធានការិយាល័យវាយតម្លៃ និងការរៀបចំរបាយការណ៍សម្រាប់សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ បានបំពេញការងារនៅអាជ្ញាធរសវនកម្មជាតិដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំ គ្រប់ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ  (អនុប្រធានការិយាល័យ និងប្រធានការិយាល័យ) សរុប ២៥រូបបានចូលរួមកិច្ចពិភាក្សានេះ។