សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cloudy

27°C

Contents[Hide]
ភារកិច្ច

អគ្គសវនករ និង​អគ្គសវនកររង ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​រាជ​រដ្ឋាភិបាល និង​ដោយ​មាន​ការបោះឆ្នោត​ទុកចិត្ដ​ពី​រដ្ឋ​សភា​តាម​សំលេង​គាំទ្រ​ភាគ​ច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល។ អគ្គសវនករ​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​ទេសរដ្ឋមន្ដ្រី និង​អគ្គសវនកររង​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​រដ្ឋមន្ដ្រី។

អគ្គសវនករ និង​អគ្គសវនកររង នឹង​ត្រូវ​បាន​ទទួល​ការតែងតាំង​សំរាប់​អាណត្ដិ ៥ (ប្រាំ) ឆ្នាំ ហើយ​អាច​ទទួល​ការតែងតាំង​តែមួយដង​ទៀត​ប៉ុណ្ណោះ នៅពេល​ចប់អាណត្ដិ​ទី ១ របស់​ខ្លួន។

នៅ​ក្នុង​ក្របខណ្ឌ​ជា​ស្ថាប័ន​សវនកម្ម​កំពូល អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​បាន​ការពារ​យ៉ាង​ពេញលេញ​ដោយ​ច្បាប់​។ អគ្គសវនករ ក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ​អាជ្ញាធរ​សវនកម្ម​ជាតិ មាន​សិទ្ធិ​ក្នុង​ការ​ទទួល​ខុសត្រូវ​លើ​ការ​អនុវត្ដន៍​គោល​នយោបាយ គោលដៅ និង​គោលបំណង​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ និង​មាន​សិទ្ធិ​ដើម្បី​ធ្វើសកម្មភាព​រាល់​កិច្ចការ​ទាំងអស់​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ។ ជា​ពិសេស អគ្គសវនករ​ជា​អ្នក​តែងតាំង ផ្លាស់ប្ដូរ ធ្វើ​កម្ម​វិបាក និង​កំណត់​បៀវត្ស អត្ថ​ប្រយោជន៍ ប្រាក់​កំរៃ ប្រាក់​រង្វាន់ ដល់​មន្ដ្រី​រាជការ និង​បុគ្គលិក​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

សមាសភាព

រចនា​សម្ព័ន្ធ​គ្រប់គ្រង​អាជ្ញាធរ​សវនកម្ម​ជាតិ​ដឹកនាំ​ដោយ​អគ្គសវនករ​មួយ​រូប និង​មាន​អគ្គសវនករ​រង​ពីរ​រូប ដែល​មាន​អគ្គលេខាធិការដ្ឋាន ព្រមទាំង​នាយកដ្ឋាន​ក្រោម​ឱវាទ​ដូចតទៅ ៖

  1. នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ
  2. នាយកដ្ឋាន​បច្ចេកទេស
  3. នាយកដ្ឋាន​សវនកម្ម​ទី ១
  4. នាយកដ្ឋាន​សវនកម្ម​ទី ២
  5. នាយកដ្ឋាន​សវនកម្ម​ទី ៣

នាយកដ្ឋាន​នីមួយៗ ត្រូវ​បែងចែក​ជា​ការិយាល័យ។

អគ្គសវនករ​មាន​ទីប្រឹក្សា​ដើម្បី​ផ្ដល់​យោបល់ និង​មាន​ខុទ្ទកាល័យ​មួយ​ជា​ជំនួយការ​ផ្ទាល់។ ភារកិច្ច​របស់​ខុទ្ទកាល័យ​នឹង​ត្រូវ​កំណត់​ដោយ​អគ្គសវនករ។

រចនា​សម្ព័ន្ធ
ថ្នាក់ដឹកនាំនៃ អសជ អាណត្តិ​ទី​៣ (២០១១-២០១៦)
  3rd ag som kimsuor  
  លោកជំទាវ សោម គីមសួគ៌
អគ្គសវនករ
 
3rd dag chhay kim          3rd dag suon sitthy
ឯកឧត្តម ឆាយ គឹម
អគ្គសវនកររង
         ឯកឧត្តម សួន សិទ្ធី
អគ្គសវនកររង
 
         
ថ្នាក់ដឹកនាំនៃ អសជ អាណត្តិ​ទី​២ (២០០៦-២០១១)
  2nd ag uth chhorn  
  ឯកឧត្តម អ៊ុត ឈន
អគ្គសវនករ
 
2nd dag chhay kim          2nd dag sen ron
ឯកឧត្តម ឆាយ គឹម
អគ្គសវនកររង
         ឯកឧត្តម សេង រ៉ុង
អគ្គសវនកររង
         
ថ្នាក់ដឹកនាំនៃ អសជ អាណត្តិ​ទី​១ (២០០១-២០០៦)
  1st ag uth chhorn  
  ឯកឧត្តម អ៊ុត ឈន
អគ្គសវនករ
 
1st dag seng ron          1st dag sin po
ឯកឧត្តម សេង រ៉ុង
អគ្គសវនកររង
         ឯកឧត្តម ស៊ិន ប៉ូ
អគ្គសវនកររង

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ព្រ., សីហា 31st 2017