Meeting

កិច្ចពិភាក្សាទ្វេភាគីតាមរយៈប្រព័ន្ធវីដេអូ រវាង អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ ជាមួយអគ្គសវនករ នៃការិយាល័យសវនកម្មរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
កិច្ចពិភាក្សាទ្វេភាគីតាមរយៈប្រព័ន្ធវីដេអូ រវាង អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ ជាមួយអគ្គសវនករ នៃការិយាល័យសវនកម្មរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូជាមួយឯកឧត្តម TRAN SY THANH អគ្គសវនករ នៃការិយា​ល័យសវនកម្មរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ អគ្គសវនករនៃស្ថាប័នទាំងពីរបាន ពិភាក្សាផ្លាស់ប្តូរ និងចែករំលែកព័ត៌មានស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃប្រទេសទាំងពីរ ជាពិសេសវិធានការរដ្ឋបាល និងសុខាភិបាលទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីវឌ្ឍនភាពការងាររបស់ស្ថាប័នសវនកម្មកំពូលនៃប្រទេសទាំងពីរ។ នៅក្នុងឱកាសនេះ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ បានសំដែងនូវការអបអរសាទរសារជាថ្មីចំពោះឯកឧត្តម TRAN SY THANH ដែលត្រូវបានរដ្ឋសភាតែងតាំង និងផ្តល់សេចក្តីទុកចិត្តជាអគ្គសវនករ នៃការិយាល័យសវនកម្មរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

អគ្គសវនករនៃស្ថាប័នទាំងពីរបានរំលឹកឡើងវិញថា ស្ថាប័នទាំងពីរ បានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីឆ្នាំ២០០៨ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសវនកម្មសាធារណៈ ដោយភាគីទាំងពីរនឹងបន្តពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នាជាថ្មី។
ជាចុងក្រោយ អគ្គសវនករនៃស្ថាប័នទាំងពីរក៏បានពិភាក្សាលើកកំពស់កិច្ចសហប្រតិបត្តិការទ្វេភាគីនៃស្ថាប័នទាំងពីរផងដែរ។


 

 


Print
SHARE IN SOCIAL MEDIA AND EMAIL
Recent News
កិច្ចប្រជុំទ្វេភាគី

សេចក្តីប្រកាសព័ត៌មាន

តបតាមការអញ្ជើញរបស់ លោកជំទាវ

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ការិយាល័យសវនកម្មជាតិនៃប្រទេសស៊ុយអែត

សេចក្តីប្រកាសព័ត៌មាន

ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ការិយាល័យសវនកម្មជាតិនៃប្រទេសស៊ុយអែត

September 22, 2022

ពិធីបិទកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់អាជ្ញាធរសវនកម្មជាតិឆ្នាំ២០២២

លោកជំទាវ បណ្ឌិត​ សោម​ គីមសួគ៌​ អគ្គសវនករ​ នៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់អាជ្ញាធរសវនកម្មជាតិឆ្នាំ២០២២

September 21, 2022

June 30, 2022

កិច្ចប្រជុំគណៈកម្មាធិការសវនកម្មអាស៊ាន

គណៈកម្មាធិការសវនកម្មអាស៊ាន (ASEAN Audit Committe – AAC) បានរៀបចំកិច្ចប្រជុំ លើកទី៤៧ នៅថ្ងៃទី៣០