Events

ពិធី​ចូល​កាន់​តំណែង​ជា​ផ្លូវការរបស់​មន្ត្រី​ជាន់ខ្ពស់ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ
ពិធី​ចូល​កាន់​តំណែង​ជា​ផ្លូវការរបស់​មន្ត្រី​ជាន់ខ្ពស់ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ

កាល​ពី​រសៀល​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១១ កន្លងទៅនេះ មន្ត្រី​ជាន់ខ្ពស់​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​ទើប​តែ​តែងតាំង​ថ្មី​បាន​ចូល​មក​កាន់​តំណែង​ជា​ផ្លូវការ​នៅក្នុង​ពិធី​ ផ្ទេរ​តំណែង​អគ្គសវនករ អគ្គសវនកររង​នៅ​ឯ​អាជ្ញាធរ​សវនកម្ម​ជាតិ។

ពិធី​ផ្ទេរ​តំណែង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នេះ​ប្រព្រឹត្ត​ឡើង​ក្រោម​ អធិបតីភាព​ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី

ការ​ផ្ទេរតំណែង​នេះ គឺ​ដើម្បី​បន្ត​ការងារ​ពីឯកឧត្តម អ៊ុត ឈនអគ្គសវនករ​ចាស់​បាន​បញ្ចប់​អាណត្តិ ជំនួស​ដោយ​លោកជំទាវ សោម គីមសួគ៌ ជា​អគ្គសវនករ​ថ្មី​ក្រោម​ការ​បោះឆ្នោត​សំដែង​ការ​ទុកចិត្ត​នៅ​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១។ នៅក្នុង​ការ​បោះឆ្នោត​នោះ​ដែរ​ឯកឧត្តម ឆាយ គីមត្រូវ​បាន​បន្ត​តំណែង​ជា​អគ្គសវនកររង​សំរាប់​អាណត្តិ​ថ្មី និងឯកឧត្តម សួន សិទ្ធី ជា​អគ្គសវនកររង​ថ្មី ជំនួស​អោយឯកឧត្តម សេង រ៉ុន

ឆ្លៀត​ក្នុង​ឱកាស​នៃ​ការ​ផ្ទេរ​តំណែង​នោះ លោកជំទាវ ម៉ែន សំអនបាន​មាន​ប្រសាសន៍​ថា “ការ​ផ្ទេរ​តំណែង​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជ​ រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ តែ​នេះ​ជា​ការ​គោរព​ច្បាប់​ដើម្បី​ធ្វើ​អោយ​កម្ពុជា​ក្លាយ​ជា​នីតិរដ្ឋ”។ លោកជំទាវ​បាន​បន្ត​ថា អាជ្ញាធរ​សវនកម្ម​ជាតិ គឺ​ជា​អង្គភាព​ឯករាជ្យ​ក្នុង​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​ពិត​ជា​មាន​ សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជំរុញ​កំណែ​ទំរង់​រដ្ឋបាល ពិសេស​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ និង​រួម​ចំណែក​ជួយ​ជំរុញ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​អោយ​បាន​កាន់​ តែ​សុក្រឹត្យ។ អាជ្ញាធរ​សវនកម្ម​ជាតិ គឺ​ជា​ស្ថាប័ន​សវនកម្ម​កំពូល​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​បង្កើត​ឡើង ​នៅ​ឆ្នាំ២០០១ ក្រោម​ច្បាប់​សវនកម្ម​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​ប្រកាស​អោយ​ប្រើ​ដោយ​ ព្រះ​រាជក្រម​លេខ ជស/រកម/០៣០០/១០ ចុះ​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០។

ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​សវនកម្ម​ ជាតិ បច្ចុប្បន្ន​ស្ថាប័ន​សវនកម្ម​កំពូល​នេះ​បាន​ចូល​ជា​សមាជិក​របស់​អង្គការ​ ស្ថាប័ន​សវនកម្ម​កំពូល​នៃ​អង្គការ​អន្តរជាតិ (INTOSAI) និង​របស់​ស្ថាប័ន​សវនកម្ម​កំពូល​នៃ​អង្គការ​អាស៊ី (ASSOSAI)។


Print
SHARE IN SOCIAL MEDIA AND EMAIL
Recent News
អបអរសាទរខួបលើក

ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤

អបអរសាទរទិវាអន្តរជាតិនារី

ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង

July 25, 2019

នៅព្រឹកថ្ងៃពុធ ៨ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា

March 8, 2019

ពិធីអបអរសាទរទិវាអន្តរជាតិនារី

នាថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង

January 12, 2018

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី១១