សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Mostly cloudy

24°C

Contents[Hide]

ភារកិច្ច

អគ្គលេខាធិការ​ដ្ឋាន មាន​ភារកិច្ច​ធ្វើ​ជា​សេនា​ធិការ​អោយ​អាជ្ញាធរ​សវនកម្ម​ជាតិ​លើ​ការងារ​ជា​អាទិ៍ ៖

- ធានា​និរន្ដរ​ភាព​នៃ​ការងារ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ

- គ្រប់គ្រង សំរប​សំរួល និង​តាម​ដាន​កិច្ចការ​របស់​នាយកដ្ឋាន​នានា នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ

- សំរប​សំរួល រៀបចំ​របាយការណ៍​សវនកម្ម​សំរេច

- ស្នើ​ឡើង​នូវ​គោល​នយោបាយ គោលដៅ គោលបំណង​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ និង​តាម​ដាន​ការ​អនុវត្ដន៍​ការងារ​ទាំងនេះ

- ស្នើ​តែងតាំង ផ្លាស់ប្ដូរ ធ្វើ​កម្ម​វិបាក កំណត់​បៀវត្ស អត្ថ​ប្រយោជន៏ ប្រាក់​កំរ៉ៃ ប្រាក់​រង្វាន់​ដល់​មន្ដ្រី​រាជការ បុគ្គលិក​អាជ្ញាធរ​សវនកម្ម​ជាតិ ជូន​អគ្គសវនករ​ពិនិត្យ និង​សំរេច

- ទំនាក់​ទំនង សំរប​សំរួល​កិច្ច​ប្រតិបត្ដិការ​ជាតិ និង​អន្ដរជាតិ។

សមាសភាព

អគ្គលេខាធិការដ្ឋាន​ដឹកនាំ​ដោយ​អគ្គលេខាធិការ​មួយ​រូប និង​មាន​អគ្គលេខាធិការ​រង​ជា​ជំនួយការ។ អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ត្រូវ​ជ្រើសរើស​ក្នុង​ចំណោម​អ្នក​ដែល​មាន​សញ្ញាប័ត្រ​ថ្នាក់​ឧត្ដម​សិក្សា​ឡើង​ទៅ ឬ​សញ្ញាប័ត្រ​សមមូល​ផ្នែក​គណនេយ្យ ឬ​សេដ្ឋកិច្ច ឬ​ច្បាប់ ឬ​រដ្ឋបាល ឬ​ពាណិជ្ជកម្ម​ដែល​មាន​បញ្ជាក់ ច្បាស់លាស់ និង​មាន​បទ​ពិសោធន៍​ការងារ​យ៉ាងតិច ១០ ឆ្នាំ។ អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ត្រូវ​តែងតាំង​ដោយ​ព្រះ​រាជក្រឹត្យ​តាម​សំណើ​របស់​អគ្គសវនករ។ អគ្គលេខាធិការ​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ អគ្គលេខាធិការ​រង​មាន​ឋានៈ​ស្មើ​អនុ​រដ្ឋលេខាធិការ។ អគ្គលេខាធិការដ្ឋាន​មាន​ការិយាល័យ ៣ គឺ ៖

- ការិយាល័យ​ទី ១

- ការិយាល័យ​ទី ២

- ការិយាល័យ​ទី ៣

ភារកិច្ច​នៃ​ការិយាល័យ​នីមួយៗ​ត្រូវ​កំណត់​ដោយ​អគ្គលេខាធិការ។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ព្រ., សីហា 31st 2017