សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Scattered thunderstorms

28°C

Contents[Hide]
ការិយាល័យ​រដ្ឋបាល

ការិយាល័យ​រដ្ឋបាល ទទួល​បន្ទុក ៖

- ទំនាក់ទំនង សំរប​សំរួល​រាល់​សកម្មភាព​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​ដែល​ស្ថិត​នៅ​ក្រោម​ឱវាទ​អាជ្ញាធរ​សវនកម្ម​ជាតិ

- គ្រប់គ្រង និង​ចរាចរ​ឯកសារ​រដ្ឋបាល​ផ្សេងៗ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ

- ធានា​ប្រសិទ្ធភាព សុវត្ថិភាព​រដ្ឋបាល​ឱ្យ​បាន​ទាន់​ពេលវេលា

- ចាត់ចែង​ការងារ​ពិធីការ និង​រៀបចំ​ទិវា​បុណ្យជាតិ អន្ដរជាតិ​នានា និង​ពិធី​ផ្សេងៗ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ

- ទទួល​ខុសត្រូវ​ការងារ​ថែរក្សា​សុវត្ថិភាព សណ្ដាប់​ធ្នាប់ និង​សន្ដិសុខ​ក្នុង​បរិវេណ​ខាង​ក្នុង និង​ខាង​ក្រៅ​ជុំវិញ​អាជ្ញាធរ​សវនកម្ម​ជាតិ

- សរុប និង​ធ្វើ​របាយការណ៍​សកម្មភាព​ផ្សេងៗ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

 

ការិយាល័យ​បុគ្គលិក

ការិយាល័យ​បុគ្គលិក ទទួល​បន្ទុក ៖

- គ្រប់គ្រង​មន្ដ្រី​រាជការ បុគ្គលិក​អាជ្ញាធរ​សវនកម្ម​ជាតិ

- រៀបចំ និង​ចាត់ចែង​ការ​អនុវត្ដន៍​រាល់​លិខិត​បទដ្ឋាន​សំរាប់​ការ​គ្រប់គ្រង​អាជីព

- រៀបចំ​តួនាទី តំណែង​ឯកទេស និង​ធនធាន​មនុស្ស​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ

- ចូលរួម​វាយតំលៃ​តំរូវការ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​មន្ដ្រី​រាជការ បុគ្គលិក​អាជ្ញាធរ​សវនកម្ម​ជាតិ

- រៀបចំ និង​គ្រប់គ្រង​ស្ថិតិ​លើ​ទិន្នន័យ​មន្ដ្រី​រាជការ បុគ្គលិក និង​តារាង​ព័ត៌មាន​ប្រតិបត្ដិ

- លើក​សំណើ​តែងតាំង ផ្លាស់ប្ដូរ​ភារកិច្ច​មន្ដ្រី​រាជការ បុគ្គលិក តំឡើង​ឋានៈ និង​បន្ថយ​ឋានៈ​មន្ដ្រី រាជការ បុគ្គលិក​អាជ្ញាធរ​សវនកម្ម​ជាតិ

- រៀបចំ​ការងារ​បៀវត្ស ក្របខ័ណ្ឌ ប្រាក់កំរៃ និង​របប​ឧបត្ថម្ភ​បន្ទុក​គ្រួសារ គោល​នយោបាយ​សង្គម​របស់​មន្ដ្រី​រាជការ បុគ្គលិក​អាជ្ញាធរ​សវនកម្ម​ជាតិ

- ពិនិត្យ​សំណើ​សុំ​អនុញ្ញាត​ច្បាប់​ឈប់​សំរាក​ប្រចាំឆ្នាំ ឈប់​សំរាក​ព្យាបាល​ជំងឺ និង​ឈប់​សំរាក​ផ្សេងៗ

- ពិនិត្យ​គ្រប់​សកម្មភាព​បេសកកម្ម​របស់​មន្ដ្រី​រាជការ បុគ្គលិក​អាជ្ញាធរ​សវនកម្ម​ជាតិ

- រៀបចំ​គោល​នយោបាយ លើក​សរសើរ​ផ្ដល់​កិត្ដិយស ដាក់​វិន័យ ស្ដី​បន្ទោស ឬ​ព្រមាន​ដល់​មន្ដ្រី រាជការ បុគ្គលិក​អាជ្ញាធរ​សវនកម្ម​ជាតិ ដោយ​ផ្អែក​លើ​លក្ខន្ដិកៈ​ដោយ​ឡែក​របស់​មន្ដ្រី​រាជការ អាជ្ញាធរ​សវនកម្ម​ជាតិ

- គ្រប់គ្រង និង​រក្សា​សំណុំ​ឯកសារ​មន្ដ្រី​រាជការ បុគ្គលិក​អាជ្ញាធរ​សវនកម្ម​ជាតិ។

 

ការិយាល័យ​ហិរញ្ញវត្ថុ

ការិយាល័យ​ហិរញ្ញវត្ថុ ទទួល​បន្ទុក ៖

- លើក​គំរោង​ចំណាយ​ថវិកា​ប្រចាំឆ្នាំ ធ្វើ​កម្មវិធី​ចំណូល ចំណាយ​ប្រចាំខែ និង​ធ្វើ​របាយការណ៍​សំរេច​ទូទាត់​ចំណូល ចំណាយ​ថវិកា​ប្រចាំឆ្នាំ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ និង​តាមដាន​អំពី​ការ​អនុវត្ដន៍​ការងារ​ទាំងនេះ

- កាន់​បញ្ជី​ជា​ប្រចាំ​នូវ​សលាកប័ត្រ និង​គណនេយ្យ​រូបធាតុ។

 

ការិយាល័យ​ផ្គត់ផ្គង់

ការិយាល័យ​ផ្គត់ផ្គង់ ទទួល​បន្ទុក ៖

- គ្រប់គ្រង​ចលនទ្រព្យ អចលនទ្រព្យ សន្និធិ​សំភារៈ ធ្វើ​បញ្ជី​សារពើភ័ណ្ឌ និង​គ្រប់គ្រង​ការ​ផ្គត់ផ្គង់ ការ​ប្រើប្រាស់ ការ​រៀបចំ​ជួសជុល​សំភារៈ​បរិក្ខា​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ

- ត្រួតពិនិត្យ​បច្ចេកទេស និង​អនុវត្ដ​លទ្ធកម្ម​សាធារណៈ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ

- ប្រមូល​ផ្ដុំ​តំរូវការ និង​ធ្វើ​កម្មវិធី​ចំណាយ ព្រមទាំង​បែងចែក​ប្រេងឥន្ធនៈ និង​គ្រឿង​បន្លាស់​នានា សំរាប់​បំរើ​សេចក្ដី​ត្រូវការ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

 

ការិយាល័យ​នីតិកម្ម និង​បណ្ណាល័យ

ការិយាល័យ​នីតិកម្ម និង​បណ្ណាល័យ ទទួល​បន្ទុក ៖

- សិក្សា​ស្រាវជ្រាវ​អត្ថបទ ឯកសារ ច្បាប់​គ្រប់​វិស័យ

- រៀបចំ​ធ្វើ​សេចក្ដី​ព្រាង​លិខិត​បទដ្ឋាន​គតិ​យុត្ដិ​នានា

- សហការ​ជាមួយ​នាយកដ្ឋាន​នានា​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ស្វែង​យល់​អំពី​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុត្ដិ​ឱ្យ​បាន​សុក្រឹត្យ

- តាមដាន និង​ជំរុញ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​អត្ថបទ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុត្ដិ​នានា​ដល់​អង្គភាព ដែល​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ

- ទទួល​បន្ទុក​គ្រប់គ្រង​បណ្ណាល័យ។

 

ការិយាល័យ​ស្រាវជ្រាវ និង​បណ្ដុះ​បណ្ដាល

ការិយាល័យ​ស្រាវជ្រាវ និង​បណ្ដុះ​បណ្ដាល ទទួល​បន្ទុក ៖

- រៀបចំ​សិក្ខា​សាលា​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ

- រៀបចំ​កម្មវិធី​បណ្ដុះ​បណ្ដាល​គ្រប់​ជំនាញ​ការងារ​សវនកម្ម​ដល់​មន្ដ្រី​រាជការ បុគ្គលិក​អាជ្ញាធរ​សវនកម្ម​ជាតិ

- ស្រាវជ្រាវ និង​ផ្ដល់​ព័ត៌មាន​ដល់​មន្ដ្រី​រាជការ បុគ្គលិក​អាជ្ញាធរ​សវនកម្ម​ជាតិ ស្ដី​អំពី​ការ​វិវត្ដន៍​នានា ក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​សវនកម្ម​ជារួម។

 

ការិយាល័យ​ព័ត៌មាន​វិទ្យា

ការិយាល័យ​ព័ត៌មាន​វិទ្យា ទទួល​បន្ទុក ៖

- បណ្ដុះ​បណ្ដាល​មន្ដ្រី​រាជការ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា​ដែល​បំរើ​ការងារ​សវនកម្ម

- បង្កើត អនុវត្ដ និង​ត្រួតពិនិត្យ​យុទ្ធសាស្ដ្រ​សវនកម្ម​លើ​ដំណើរការ​ទិន្នន័យ​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា

- គ្រប់គ្រង​នយោបាយ​ព័ត៌មាន​វិទ្យា​ក្នុង​អាជ្ញាធរ​សវនកម្ម​ជាតិ។

 

ការិយាល័យ​ទំនាក់​ទំនង​អន្តរជាតិ

ការិយាល័យ​ទំនាក់​ទំនង​អន្តរជាតិ ទទួល​បន្ទុក ៖

- ទំនាក់​ទំនង​ជាមួយ​អង្គការ​អន្តរជាតិ នៃ​ស្ថាប័ន​សវនកម្ម​កំពូល (INTOSAI) អង្គការ​អាស៊ី នៃ​ស្ថាប័ន​សវនកម្ម​កំពូល (ASOSAI) ស្ថាប័ន​សវនកម្ម​កំពូល នៃ​បណ្តា​ប្រទេស (SAIs) ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​នានា

- រៀបចំ និង​តាមដាន​ការ​អនុវត្តន៍​កិច្ច​ព្រមព្រៀង ឬ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​រវាង​ស្ថាប័ន​សវនកម្ម​កំពូល ដៃគូ​អភិវឌ្ឍន៍​នានា ជាមួយ​អាជ្ញាធរ​សវនកម្ម​ជាតិ

- សិក្សា តាមដាន​ការងារ និង​សេចក្តី​សម្រេច​នានា របស់​អង្គការ​អន្តរជាតិ នៃ​ស្ថាប័ន​សវនកម្ម​កំពូល និង​អង្គការ​អាស៊ី នៃ​ស្ថាប័ន​សវនកម្ម​កំពូល

- ពិនិត្យ និង​តាមដាន​អំពី​ស្ថានភាព និង​ការ​វិវត្តន៍ នៃ​ព្រឹត្តិការណ៍​អន្តរជាតិ​ទាក់ទង​នឹង​ស្ថាប័ន​សវនកម្ម​កំពូល

- សម្រប​សម្រួល​ដំណើរ​ការ​ទស្សន​កិច្ច​គណៈ​ប្រតិភូ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ

- សហការ​រៀបចំ​កិច្ច​ប្រជុំ សន្និសីទ សិក្ខា​សាលា ថ្នាក់​អន្តរជាតិ។

 

ការិយាល័យ​កិច្ចការ​សាធារណៈ

ការិយាល័យ​កិច្ចការ​សាធារណៈ ទទួល​បន្ទុក ៖

- ទំនាក់​ទំនង​ជាមួយ​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម និង​គណៈ​កម្មការ​ជំនាញ​នានា នៃ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា

- ទំនាក់​ទំនង និង​សហការ​ជាមួយ​សវនកម្ម​ផ្ទៃក្នុង​នៃ​បណ្តា​ស្ថាប័ន ក្រសួង និង​សហគ្រាស​សាធារណៈ​នានា

<- ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​តួនាទី ភារកិច្ច ការ​អនុវត្តន៍ និង​លទ្ធផល​ការងារ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​ដល់​អង្គការ​រង​សវនកម្ម និង​សាធារណជន។

 

ការិយាល័យ​ទំនាក់​ទំនង​ផ្ទៃក្នុង

ការិយាល័យ​ទំនាក់​ទំនង​ផ្ទៃក្នុង ទទួល​បន្ទុក ៖

- ជា​លេខាធិការ នៃ​គណៈ​កម្មការ​ធានា​គុណភាព​សវនកម្ម

- ជា​លេខាធិការ​នៃ​ក្រុម​ការងារ​រៀបចំ​របាយការណ៍​សវនកម្ម​សម្រាប់​ផ្សព្វផ្សាយ​ជា​សាធារណៈ

- ចូលរួម​រៀបចំ តាមដាន និង​បូក​សរុប​ការ​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ

- សម្រប​សម្រួល​ដល់​ក្រុម​ការងារ​បច្ចេកទេស​ផ្សេងៗ។

 

ការិយាល័យ​សវនកម្ម​ទី ១.១

ការិយាល័យ​សវនកម្ម​ទី ១.១ ទទួល​បន្ទុក​សវនកម្ម ៖

- សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ប្រចាំឆ្នាំ

- ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី

- ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

- ក្រសួង​យុត្ដិធម៌

- ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

- ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិការ​កិច្ច

- រដ្ឋ​លេខាធិការដ្ឋាន​មុខងារ​សាធារណៈ

- ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

- គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

 

ការិយាល័យ​សវនកម្ម​ទី ១.២

ការិយាល័យ​សវនកម្ម​ទី ១.២ ទទួល​បន្ទុក​សវនកម្ម ៖

- ព្រឹទ្ធ​សភា

- រដ្ឋ​សភា

- ក្រសួង​សុខាភិបាល

- ក្រសួង​បរិស្ថាន

- ក្រសួង​ព័ត៌មាន

- ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា

- ក្រសួង​កិច្ចការ​នារី

- ក្រសួង​អប់រំ យុវជន និង​កីឡា

- ក្រសួង​ធម្មការ និង​សាសនា។

 

ការិយាល័យ​សវនកម្ម​ទី ១.៣

ការិយាល័យ​សវនកម្ម​ទី១.៣ ទទួល​បន្ទុក​សវនកម្ម ៖

- ក្រុមប្រឹក្សា​ធម្មនុញ្ញ

- ក្រសួង​មហាផ្ទៃ

- ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល

- ក្រសួង​ពាណិជ្ជកម្ម

- ក្រសួង​ទេសចរណ៍

- ក្រសួង​អភិវឌ្ឍន៍​ជនបទ

- ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន

- ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់

- រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល។

 

ការិយាល័យ​សវនកម្ម​ទី ១.៤

ការិយាល័យ​សវនកម្ម​ទី ១.៤ ទទួល​បន្ទុក​សវនកម្ម ៖

- ក្រសួង​ព្រះ​បរម​រាជវាំង

- ក្រសួង​ការពារ​ជាតិ

- ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍

- ក្រសួង​ផែនការ

- ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្ដិការ​អន្ដរជាតិ

- ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ

- ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ

- ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម។

 

ការិយាល័យ​សវនកម្ម​ទី ២.១

ការិយាល័យ​សវនកម្ម​ទី ២.១ ទទួល​បន្ទុក​សវនកម្ម ៖

  • អាជ្ញាធរ
  • ធនាគារ​ជាតិ
  • រដ្ឋបាល​ខេត្ដ-​ក្រុង និង​រដ្ឋបាល​មូលដ្ឋាន

- ខេត្ដ​កំពង់ធំ

- ខេត្ដ​កំពង់ចាម

- ខេត្ដ​ក្រចេះ

- ខេត្ដ​ស្ទឹងត្រែង

- ខេត្ដ​រតនគិរី

- ខេត្ដ​មណ្ឌលគិរី។

 

ការិយាល័យ​សវនកម្ម​ទី ២.២

ការិយាល័យ​សវនកម្ម​ទី ២.២ ទទួល​បន្ទុក​សវនកម្ម ៖

  • សហគ្រាស​សាធារណៈ
  • រដ្ឋបាល​ខេត្ដ-​ក្រុង និង​រដ្ឋបាល​មូលដ្ឋាន

- ខេត្ដ​តាកែវ

- ខេត្ដ​កំពត

- ខេត្ដ​កោះកុង

- ខេត្ដ​កំពង់ស្ពឺ

- ខេត្ត​កែប

- ខេត្ត​ព្រះសីហនុ។

 

ការិយាល័យ​សវនកម្ម​ទី ២.៣

ការិយាល័យ​សវនកម្ម​ទី២.៣ទទួល​បន្ទុក​សវនកម្ម

  • ស្ថាប័ន​ហិរញ្ញវត្ថុ​រដ្ឋ
  • ស្ថាប័ន​ហិរញ្ញវត្ថុ​រដ្ឋ​ចំរុះ​ឯកជន
  • រដ្ឋបាល​ខេត្ដ-​ក្រុង និង​រដ្ឋបាល​មូលដ្ឋាន

- រាជធានី​ភ្នំពេញ

- ខេត្ដ​កណ្ដាល

- ខេត្ដ​កំពង់ឆ្នាំង

- ខេត្ដ​ព្រៃវែង

- ខេត្ដ​ស្វាយរៀង។

 

ការិយាល័យ​សវនកម្ម​ទី ២.៤

ការិយាល័យ​សវនកម្ម​ទី ២.៤ ទទួល​បន្ទុក​សវនកម្ម ៖

  • គ្រឹះស្ថាន​សាធារណៈ
  • រដ្ឋបាល​ខេត្ដ-​ក្រុង និង​រដ្ឋបាល​មូលដ្ឋាន

- ខេត្ដ​សៀមរាប

- ខេត្ដ​ព្រះវិហារ

- ខេត្ដ​ពោធិ៍សាត់

- ខេត្ដ​បាត់ដំបង

- ខេត្ដ​បន្ទាយមានជ័យ

- ខេត្ដ​ឧត្ដរមានជ័យ

- ខេត្ត​ប៉ៃលិន។

 

ការិយាល័យ​សវនកម្ម​ទី ៣.១

ការិយាល័យ​សវនកម្ម​ទី ៣.១ ទទួល​បន្ទុក​សវនកម្ម ៖

- សហគ្រាស​វិនិយោគ​ឯកជន​ដែល​បាន​ទទួល​ការ​លើកលែង​ពន្ធ និង​សម្បទាន​ពី​រាជ​រដ្ឋាភិបាល។

 

ការិយាល័យ​សវនកម្ម​ទី ៣.២

ការិយាល័យ​សវនកម្ម​ទី ៣.២ ទទួល​បន្ទុក​សវនកម្ម ៖

- ការ​គ្រប់គ្រង​កម្មវិធី​គំរោង​ឥណទាន​ដែល​បាន​ទទួល​មូលនិធិ​ពី​ក្រៅ​ប្រទេស។

 

ការិយាល័យ​សវនកម្ម​ទី ៣.៣

ការិយាល័យ​សវនកម្ម​ទី ៣.៣ ទទួល​បន្ទុក​សវនកម្ម ៖

- ភ្នាក់ងារ អ្នកម៉ៅការ អ្នក​ផ្គត់ផ្គង់​ទំនិញ និង​សេវាកម្ម​ចំពោះ​រាជ​រដ្ឋាភិបាល​តាម​កិច្ចសន្យា។

 

ការិយាល័យ​សវនកម្ម​ទី ៣.៤

ការិយាល័យ​សវនកម្ម​ទី ៣.៤ ទទួល​បន្ទុក​សវនកម្ម ៖

- តាម​សំណូមពរ​របស់​បណ្ដា​ភ្នាក់ងារ​ផ្ដល់​ជំនួយ​អន្ដរជាតិ និង​បណ្ដា​ឥណទាយក​នៅ​ក្នុង​គំរោង ផ្ដល់​មូលនិធិ​ក្រៅ​ប្រទេស

- អង្គការ​ដែល​មិន​រក​ប្រាក់​ចំណេញ សមាគម និង​គណបក្ស​នយោបាយ​ដែល​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​រាជ​រដ្ឋាភិបាល​ក្នុង​ទ្រង់ទ្រាយ​លើក​លែង​ពន្ធ​គយ ពន្ធ​លើ​ប្រាក់​បៀវត្ស និង​ពន្ធ​អាករ​ឯទៀត ព្រមទាំង​បុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​ដែល​ពុំ​មាន​ការ​អនុញ្ញាត ដោយ​ច្បាប់។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ស., មិថុនា 25th 2016