សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Mostly cloudy

24°C

* សូម​ស្វាគមន៍​មកកាន់​គេហទំព័រផ្លូវការ​របស់អាជ្ញាធរ​សវនកម្មជាតិ http://www.naa.gov.kh    * អាជ្ញាធរសវនកម្មជាតិត្រូវបានប្តូរទៅកាន់ទីតាំងថ្មីចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ តទៅ។ ដើម្បីស្វែងរកទីតាំងថ្មីរបស់អាជ្ញាធរសវនកម្មជាតិ សូមចូលទៅកាន់គេហទំព័រ https://www.google.com.kh/maps បន្ទាប់មកសរសេរចូលទៅក្នុងប្រអប់ស្វែងរកនូវពាក្យ "អាជ្ញាធរសវនកម្មជាតិ" (for new location of National Audit Authority, go to https://www.google.com.kh/maps then type in the search box with "national audit authority")    * អាជ្ញាធរសវនកម្មជាតិបានប្រើប្រាស់សារអេឡិចត្រូនិចផ្លូវការរបស់ខ្លួនដែលមាន domain: naa.gov.kh ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ តទៅ។

អ្នកប្រើប្រាស់​វាយតម្លៃ៖ 4 / 5

PLG_VOTE_STAR_ACTIVEPLG_VOTE_STAR_ACTIVEPLG_VOTE_STAR_ACTIVEPLG_VOTE_STAR_ACTIVEPLG_VOTE_STAR_INACTIVE
 

ag som kimsuor

ag som kimsuor

ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​បាន​រស់រាន​មាន​ជីវិត​ទ្បើងវិញ នា​ថ្ងៃទី៧ មករា ១៩៧៩ ដោយ​បាន​ផ្តួល​រំលំ​នូវ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ពី​សំណាក់​កង​កម្លាំង​ ប្រដាប់​អាវុធ សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា។

ដំណើរការ​រស់រាន​មាន​ជីវិត​ទ្បើងវិញ​នេះ បាន​ឆ្លងកាត់​ការ​លំបាក​នានា​ជាច្រើន​ឥត​គណនា ទើប​ស្វែង​រកឃើញ​នូវ​ការ​បង្រួប​បង្រួម​ជាតិ។ តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ដាក់​ចេញ​ដោយ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ទូទាំង​ប្រទេស ឯកភាព​ទឹកដី សន្តិសុខ សុវត្តិភាព​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​ជាទី​ស្រទ្បាញ់។

ជាង​បី​ទស្សវត្សរ៍​កន្លងមក​នេះ រដ្ឋាភិបាល​កម្ពុជា និង​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​រួច​ផុត​ពី​គ្រោះ ​អត់ឃ្លាន រាំង​ស្កាត់​ការ​វិល​ត្រទ្បប់​មក​វិញ​នូវ​របប​កម្ពុជា ប្រជា​ធិបតេយ្យ​ខ្មែរ​ក្រហម ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​លើ​គ្រប់​វិស័យ។ គុណ​បំណាច់​ដ៏​ធំធេង​ឧត្តុង្គ​ឧត្តម​របស់ សម្តេច​តេជោ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ កម្ពុជា​ទូទៅ​ថ្លែង​អំណរ និង​អរគុណ​ជា​អនេក​កប្បការ។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា

ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ស្វាគមន៍​លោក លោកស្រី​ទាំងអស់​ដែល​បាន​ស្វែង​រក ឯកសារ ចង់​ដឹង​ព័ត៌មាន និង​សកម្មភាព​ផ្សេងៗ តាម​រយៈ​គេហ​ទំព័រ​ផ្លូវការ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ខ្ញុំ​សូម​កោត​សរសើរ​នូវ​ចំណាប់​អារម្មណ៍​ដ៏​ពិសេស​នេះ ដោយ​សារ​អាជ្ញាធរ​សវនកម្ម​ជាតិ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ជា​ស្ថាប័ន​សវនកម្ម​កំពូល​ឯករាជ្យ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រះ​រាជា​ណាចក្រ ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែមីនា ឆ្នាំ២០០០ ដោយ​ឆន្ទៈ និង​ការ​ប្តេជ្ញា​ដ៏​មោះមុត​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា រដ្ឋ​សភា និង​ព្រឹទ្ធ​សភា។

អាជ្ញាធរ​សវនកម្ម​ជាតិ មាន​ភារកិច្ច​អនុវត្ត​មុខងារ​សវនកម្ម​ផ្ទៃ​ក្រៅ​របស់​រាជ​រដ្ឋា​ភិបាល ព្រម​ទាំង​ត្រូវ​បាន​ប្រគល់​អំណាច​ជូន ក្នុង​ការ​បំពេញ​សវនកម្ម​លើ​កិច្ច​បញ្ជីកា​គណនេយ្យ គណនី ប្រព័ន្ធ​គ្រប់គ្រង ការ​ត្រួត​ពិនិត្យ​កិច្ច​ប្រតិបត្តិការ និង​កម្មវិធី​របស់​បណ្តា​ស្ថាប័ន​គ្រប់គ្រង។ អាជ្ញាធរ​សវនកម្ម​ជាតិ ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​នូវ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ស្ថិរភាព ព្រម​ទាំង​ការ​ប្រើប្រាស់​ថវិកា​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព ភាព​ស័ក្តសិទ្ធ និង​ភាព​សន្សំ​សំចៃ តាម​រយៈ​ការ​ធ្វើ​សវនកម្ម​ប្រកប​ដោយ​ស្តង់ដារ​ដែល​មាន​គុណភាព មិន​លំអៀង និង​សង្គតិភាព។

ជាង​មួយ​ទស្សវត្សរ៍​កន្លង​មក​នេះ អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ខិតខំ​បំពេញ​ភារកិច្ច ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ ពុះពារ​ឧបសគ្គ​នានា អត់ធ្មត់​ព្យាយាម​តាំង​ពី​ចាប់ផ្តើម ប្រតិបត្តិ​ការ​ដំបូង​នា​ឆ្នាំ២០០១ រហូត​ដល់​សព្វ​ថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​រីក​ចំរើន​ទាំង​បរិមាណ និង​គុណភាព។ សមិទ្ធផល​សំខាន់ៗ​គួរ​ឲ្យ​កត់​សម្គាល់​រួម​មាន ការ​អភិវឌ្ឍន៍​ស្ថាប័ន និង​ការ​កសាង​សមត្ថភាព កសាង​ក្របខ័ណ្ឌ​គតិ​យុត្ត ធ្វើ​សវនកម្ម នៅ​តាម​ក្រសួង ស្ថាប័ន គ្រឹះស្ថាន​សាធារណៈ សហគ្រាស​សាធារណៈ រាជធានី ខេត្ត ឃុំ សង្កាត់ គម្រោង​នានា ។ល។ សកម្មភាព​ទាំង​នេះ​បាន​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​មាន ​អភិបាល​កិច្ច​ល្អ កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។

ជាមួយ​នឹង​សមិទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​នេះ ពិត​ជា​បាន​មក​ដោយ​ការ​ដឹកនាំ​ប្រកប ដោយ​គតិ​បណ្ឌិត និង​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី សម្តេច​តេជោ ប្រមុខ​រាជ​រដ្ឋា ​ភិបាល​កម្ពុជា។ ព្រម​ជាមួយ​នេះ​ក៏​មាន​ការ​គាំទ្រ​ពី​ស្ថាប័ន​នីតិ​បញ្ញត្តិ ដៃគូ​អភិវឌ្ឍន៍ ការ​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ពី​អង្គភាព​រង​សវនកម្ម​នានា។ ជាង​នេះ​ទៀត ការ​ចូលរួម​ចំណែក​ពី ថ្នាក់​ដឹកនាំ ការ​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​របស់​មន្ត្រី​រាជការ​នៅ​អាជ្ញាធរ​ សវនកម្ម​ជាតិ ពិត​ជា​រួម​ចំណែក​ដ៏​ធំធេង​ដល់​សមិទ្ធផល​ទាំង​នេះ។

ក្នុង​ឱកាស​ដ៏​ប្រសើរ​ថ្លៃថ្លា​នេះ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ រាជ​រដ្ឋា​ភិបាល​កម្ពុជា រដ្ឋ​សភា ព្រឹទ្ធ​សភា ដៃគូ​អភិវឌ្ឍន៍ បណ្តា​ស្ថាប័ន​ជាន់ខ្ពស់ អង្គភាព​រង​សវនកម្ម និង​សាធារណ​ជន ដែល​បាន​គាំទ្រ​យ៉ាង​មុតមាំ​ដល់​បេសកកម្ម និង​រាល់​សកម្មភាព​ការងារ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​កន្លង​មក នឹង​សង្ឃឹម​លើ​ការ​គាំទ្រ​ដ៏​ស្មោះ ជា​បន្ត​ទៅ​ទៀត ដើម្បី​សម្រេច​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ។

ខ្ញុំ​សង្ឃឹម​ថា ព័ត៌មាន​ដែល​បាន​ផ្តល់​តាម​រយៈ​គេហទំព័រ​នេះ នឹង​មាន​សារៈ​ប្រយោជន៍​ចំពោះ​សាធារណ​ជន​ទូទៅ ដែល​ចាប់​អារម្មណ៍​នឹង​ការងារ​សវនកម្ម​។

សោម គីមសួគ៌
អគ្គសវនករ

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

សន្និសីទ​សារព័ត៌មាន

 

ការ​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន

Slide item 1
ឯកឧត្តម អ៊ុក សារាវុធ
Slide item 2
បណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ
Slide item 3
លោក ឈរ សីហា
Slide item 4
ឯកឧត្តម កែវ ជា
Slide item 5
លោក យោគ សាវ៉ាន់
Slide item 6
លោក ឆាយ នព្វគុណ
Slide item 7
លោក ឆែម សុជាតិ
Slide item 8
លោក ហូវ តារា
Slide item 9
លោក ឈុន រឹទ្ធី
Slide item 10
លោក តុល បូរិត
Slide item 11
លោកស្រី គួយ ឡាង
Slide item 12
លោក ថន សុខាឬទ្ធិ
Slide item 13
លោក កែវ ធុច
Slide item 14
លោក យស សុរិន
Slide item 15
លោកស្រី យ៉ែម ឆវីវណ្ណ
Slide item 16
លោក មាស ថាវ
Slide item 17
លោក សោម សុធារ៉ា

អ្នក​​កំពុង​​ទស្សនា

យើង​មាន ភ្ញៀវ 91 នាក់ និង គ្មាន​សមាជិក លើ​បណ្ដាញ

កម្ពុជា ព្រះ​រាជា​ណាចក្រ​អច្ឆរិយៈ

អង្គរ​សង្ក្រាន្គ​២០១៥

Go to top
Latest Update On ព្រ., សីហា 31st 2017